ចុះជជែកពិភាក្សាក្រុម និងសម្ភាសន៍តាមផ្ទះ ស្តីពីស្ថានភាពCOVID19/ CWRMRL-Project (CAFOD)

CWRMRL Project


១៩ ដល់ ២១ ឧសភា ២០២០ នៅសហគមន៍ទំនប់ស្រែល្អ ភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងភូមិជំនាប់គគីរ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង VSG គម្រោង CWRMRL បានបន្តចុះជជែកពិភាក្សាក្រុម និងសម្ភាសន៍តាមផ្ទះ ស្តីពីស្ថានភាពCOVID19 ក្នុងនោះក៏មានការផ្តល់ជូនម៉ាស់ នឹងសាប៊ូផងដែរដើម្បីរួមចំណែកបង្ការទាំងអស់គ្នា ជាទូទៅឃើញថាបងប្អូនប្រជាពលរដ្ឋក្រីក្រ ពិការ មេម៉ាយ ជនទុរគត់នៅម្នាក់ឯងគ្មានទីពឹង និងអ្នកមានជីវភាពធម្មតា ពិតជានៅមានក្តីបារម្ភ នៅខ្លាចមិនហ៊ានចេញទៅណាឆ្ងាយ មិនមានការងារធ្វើ ធាតុអាកាសក៏រីងស្ងួត ដំឡូងក៏ងាប់អស់ ការងារក្នុងភូមិក៏មិនសូវមាន ថៃក៏មិនទាន់បើកច្រក ដោយសារពួកគាត់នៅជិតព្រំដែនថៃ ភាគច្រើនទៅធ្វើការនៅថៃ ហើយស្បៀងក៏ខ្វះខាតមួយចំនួនទៀត តែពួកគាត់នៅតែមានដំណោះស្រាយ គ្រាន់តែវាលំបាកជាងមុនCOVID19 កើតឡើង។ គាំទ្រថវិការដោយ CAFOD
....................................
រៀបចំដោយៈ ជួន ផល្លី និង លី រ៉ហ្វាត មន្រ្តីគម្រោង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង